ព័ត៌មានទាន់ហេតុការណ៍៖

គេចពីរ៉ឺម៉កលក់បន្លែជ្រុលឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងខណៈបើកបរគេចម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ ក៏រេចង្កូតទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង១ដើមបាក់ដួលបោកត្រូវរថយន្តកាមរីបាឡែន១គ្រឿងទៀតរងការខូចខាតកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ យ1483ភព1 ដឹកឥដ្ឋបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែ១គ្រឿង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែគេចការដ្ឋានជួសជុលផ្លូវ ហើយរថយន្តដឹកឥដ្ឋបានគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែនោះដែរ ដែលកំពុងបើកបរខាងមុខរថយន្ត ទើបបណ្ដាលអោយរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លវ ។

ប្រភពដដែលបានឱ្យដឹងបន្តថា ខណៈនោះរថយន្តបង្កបានបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម បណ្ដាលឱ្យបាក់ដួលទៅចំណែកផ្លូវម្ខាងទៀតបោកត្រូវរថយន្តម៉ាកកាមរីបាឡែន ដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជើង រងការខូចខាតកាងមុខ ។ ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសឡើយ ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកឥដ្ឋបានចេញសំណង៥ម៉ឺនរៀលទៅម្ចាស់រថយន្តកាមរីបាឡែន ដេីម្បីបញ្ចប់រឿង។ ចំណែករថយន្តដឹកឥដ្ឋត្រូវបាននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាសវែងនាំយកទៅរក្សាទុកចាត់តាមច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖