ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្រោមឱវាទរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទរបស់ស្ថាប័នសរុប ២៨៨នាក់ ជាការចូលរួមអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងពង្រឹងគុណភាពធនធានមនុស្សប្រកបដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។ 

រាជរដ្ឋាភិបាលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពនយោបាយដ៏សំខាន់ ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ បទបញ្ជាលេខ០១ បប គឺជាការអនុវត្តគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកបដោយភាពស្អាតស្អំនិងភាពជាគំរូនៃការអនុវត្តច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖