ព័ត៌មានទាន់ហេតុការណ៍៖

ហិបបោះឆ្នោតចំនួន៣នៅទីក្រុង Washington និង Oregon បានឆាបឆេះ អាមេរិកកំពុងស៊ើបអង្កេត

ចែករំលែក៖

កាលពីថ្ងៃទី 28 ខែតុលា ប៉ូលិសសហរដ្ឋអាមេរិកបានសង្ស័យថា ភ្លើងឆេះប្រអប់សន្លឹកឆ្នោតចំនួន 3 នៅក្នុងទីក្រុង Washington និង Oregon មានទំនាក់ទំនងគ្នា ហើយកំពុងព្យាយាមកំណត់អត្តសញ្ញាណរថយន្តដែលគួរអោយសង្ស័យដែលបង្ហាញខ្លួននៅក្នុងរដ្ឋ Oregon ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីប៉ូលិសអាមេរិកបាននិយាយថា ថ្មីៗនេះមានភ្លើងឆេះនៅទីក្រុង Portland រដ្ឋ Oregon បណ្តាលឱ្យសន្លឹកឆ្នោតចំនួន 3 សន្លឹកត្រូវខូចខាត និងនៅទីក្រុង Vancouver រដ្ឋ Washington បណ្តាលឱ្យសន្លឹកឆ្នោតរាប់រយសន្លឹកឆេះ។
យោងតាមប៉ូលិសអាមេរិក អគ្គិភ័យខាងលើគឺស្រដៀងនឹងភ្លើងដែលបានកើតឡើងនៅទីក្រុង Vancouver រដ្ឋ Washington កាលពីថ្ងៃទី 8 ខែតុលា បើទោះបីជាក្នុងហេតុការណ៍នោះ ការិយាល័យបោះឆ្នោតមិនត្រូវបានខូចខាតក៏ដោយ។
អ្នកស្រី Amanda McMillan អនុប្រធានប៉ូលិសនៃការិយាល័យប៉ូលិស Portland បានចែករំលែកនៅក្នុងកិច្ចប្រជុំថា “យើងមិនទាន់ដឹងពីមូលហេតុនៃអ្នកដុត ប៉ុន្តែយើងអាចកំណត់ថាសកម្មភាពទាំងនេះមានចេតនា និងគោលដៅច្បាស់លាស់” ។
កន្លងមក កាសែត KATU នៅទីក្រុង Vancouver បានចុះផ្សាយរូបភាពដែលបង្ហាញពីផ្សែងហុយចេញពីការិយាល័យបោះឆ្នោតក្នុងទីក្រុង ដោយប្រអប់សន្លឹកឆ្នោតជាច្រើនត្រូវបានឆេះ។ ប៉ូលិសមូលដ្ឋានណែនាំអ្នកដែលបោះឆ្នោតក្រោយម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ តុលា ត្រូវទាក់ទងមន្ត្រីបោះឆ្នោតជាបន្ទាន់។
ជាមួយគ្នានេះ នាយកដ្ឋានប៉ូលិសទីក្រុង Vancouver បានរាយការណ៍ថា ទទួលបានសេចក្តីរាយការណ៍ថា មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ៤៖០០ ទៀបភ្លឺ ថ្ងៃទី ២៨ ខែតុលា ហើយបានដកហូតវត្ថុសង្ស័យមួយដាក់នៅជាប់នឹងប្រអប់សន្លឹកឆ្នោត។
នៅថ្ងៃដដែលនោះ ប៉ូលិសក៏បានទទួលរបាយការណ៍អគ្គិភ័យស្រដៀងគ្នានេះនៅឯការិយាល័យបោះឆ្នោតនៅទីក្រុង Portland រដ្ឋ Oregon ដែលមានទីតាំងនៅតាមច្រាំងទន្លេ Columbia។ អ្នកវាយប្រហារប្រើឧបករណ៍ដុតដោយចេតនា។
នាយកការបោះឆ្នោតខោនធី Multnomah បាននិយាយថា សន្លឹកឆ្នោតតែបីប៉ុណ្ណោះត្រូវបានខូចខាតនៅក្នុងភ្លើង ហើយអ្នកបោះឆ្នោតដែលបានបោះឆ្នោតនៅពេលនោះនឹងត្រូវបានទាក់ទងដើម្បីធ្វើបោះឆ្នោតម្តងទៀត។
វាត្រូវបានគេដឹងថាឧបករណ៍ពន្លត់អគ្គិភ័យនៅខាងក្នុងប្រអប់សន្លឹកឆ្នោតបានជួយកាត់បន្ថយការខូចខាតតិចតួចនៅក្នុងអគ្គិភ័យពីរដំបូងនៅទីក្រុង Portland និង Vancouver ប៉ុន្តែមិនដំណើរការនៅក្នុងអគ្គិភ័យទីបីនៅទីក្រុង Vancouver ។
មន្ត្រីបោះឆ្នោតរបស់រដ្ឋវ៉ាស៊ីនតោនបានជំរុញអ្នកបោះឆ្នោតឱ្យពិនិត្យមើលស្ថានភាពបោះឆ្នោតរបស់ពួកគេតាមអុីនធឺណិតជាបន្ទាន់ ហើយឱ្យបោះឆ្នោតឡើងវិញ ប្រសិនបើការបោះឆ្នោតរបស់ពួកគេមិនត្រូវបានកត់ត្រាទុក៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖