ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃនេះ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

មហាជនអាចអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃ ក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២»  ឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ៥ ល្ងាចតទៅ ព្រោះព្រឹត្តិការណ៍បេីកការប្រកួតនេះ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន ព្រមទាំងការចូលរួមប្រគំតន្ត្រីពីសំណាក់កំពូលតារាចម្រៀងល្បីៗរបស់ប្រទេសកម្ពុជាផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖