ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងបានថមថយ ដែលជាឱកាសសម្រាប់ការដ្ឋានស្តារ និងពង្រីកផ្លូវជាតិលេខ៤៨​ ខណៈ​សម្រេចបាន ៦៦,៨៦%ហើយ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សូមជម្រាបជូនសាធារណជន និងអ្នកដំណើរមេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងបានថមថយ ដែលជាឱកាសសម្រាប់ការដ្ឋានស្តារ និងពង្រីកផ្លូវជាតិលេខ៤៨ ។ 

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ នឹងលេចចេញវឌ្ឍនភាពគួរជាទីមោទក ដែលមានន័យថា ការធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័ស លើផ្លូវជាតិលេខ៤៨ ។ 

គួរជម្រាបជូនថា​ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៦៦,៨៦% ហើយ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤នេះ៕

ដោយ​៖ តារា​


ចែករំលែក៖