ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវក៏ស្អាត ស្ពានក៏ថ្មី ខេត្តក្រចេះពិតជាសំណាងណាស់!

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) ខេត្តក្រចេះ មានប្រវែង ៤១,៦៧គ.ម ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ 

ក្រសួងសាធារណការ និង ដឹកជញ្ជូន  បន្តថា ៖ គម្រោងសាងសង់នេះ  នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ 

រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ សូមជម្រាបថា ការស្ថាបនាទាំងស្ពាន និងផ្លូវកំពុងដំណើរការយ៉ាងរលូន ហើយរំពឹងថានឹងបញ្ចប់មុនផែនការដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៦៕

ដោយ ៖ សិលា


ចែករំលែក៖