ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅ​ ដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​ និង​រតនគិរី​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ តាមរយៈ​ប្រព័ន្ធ​តេឡេ​ក្រាម​ផ្លូវការ​របស់​លោក​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។

សូមជម្រាបថា​ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម​ ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា​ ឆ្នាំ២០២៧៕

ដោយ​៖ តារា​


ចែករំលែក៖