ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ម៉ូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន ប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួមថ្វាយនិងផ្ញើសារទៅវិញទៅមកដើម្បីអបអរសាទរខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាថ្ងៃទី ១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ម៉ូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន ប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួមបានថ្វាយនិងផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

«CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម គឺជាមិត្តល្អដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងជាដៃគូល្អដែលរួមសហការគ្នានិងឈ្នះ-ឈ្នះ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អេមីរ៉ាតអារ៉ាប់រួម ហើយមានឆន្ទៈក្នុងការធ្វើការជាមួយព្រះអង្គម្ចាស់ ដោយចាត់ទុកខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេមីរ៉ាតអារ៉ាប់រួមឱ្យឈានដល់កម្រិតកាន់តែខ្ពស់ ហើយស្របនឹងពេលដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនចិននិងអេមីរ៉ាតអារ៉ាប់រួម ក៏រួមចំណែកកាន់តែធំក្នុងការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកផងដែរ។

«CCFR China state-controlled media » ព្រះអង្គម្ចាស់ម៉ូហាម៉ាត់ បានមានព្រះបន្ទូលថា ក្នុងឱកាសខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងចិន សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះលោកប្រធានរដ្ឋចិន Xi Jinping ហើយសូមជូនពរឱ្យប្រទេសទាំងពីរបន្តអភិវឌ្ឍប្រកបដោយភាពរុងរឿង និងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងគ្រប់វិស័យ។ អេមីរ៉ាតអារ៉ាប់រួមតែងតែខ្នះខ្នែងជានិច្ចដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអេមីរ៉ាតអារ៉ាប់រួមនិងចិន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖