ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​កសិកម្ម​ ជូនដំណឹងដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានាជ្រាបថា នៅពេលចាប់បាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ឬប្រភេទត្រីកម្រផ្សេងទៀត។ 

ដូច្នេះ​រដ្ឋបាលជលផល សូមអំពាវនាវដល់ប្រជានេសាទសូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផលឬសមត្ថកិច្ចពាក់ព័ន្ធដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/  ០១២ ៨៧១ ០៧១/ ០១២ ៩១១ ៤១១/  ០៩៩ ៧៩១ ១៩១៩៕

ដោយ​៖ តារា​


ចែករំលែក៖