ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើប្រាស់ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ) កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ ។
លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០២គ្រឿង ទី១-ម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IM-2745 មានលេខតួនិងម៉ាស៊ីន: 3206721 (ពាក់ផ្លាកលេខមិនប្រក្រតី) និងទី២-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-5174 មានលេខតួនិងលេខម៉ាស៊ីន: 6311073 (ពាក់ផ្លាកលេខមិនប្រក្រតី) ។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តារា