ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានចូលគាល់ព្រះមហាក្សត្រខ្មែរ បញ្ជាក់អំពីការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះអង្គ ពីសំណាក់ប្រធានរដ្ឋចិន Xi Jinping។
លោក Wang Wenbin បានមានប្រសាសន៍ថា ៖ «ខ្ញុំពិតមានមហាកិត្តិយសដែលបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។»
លោក Wang Wenbin បន្តថា ៖ «សូមជម្រាបជូនការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិពី លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងភាគីចិន ជាថ្មីម្តងទៀត។ សូមថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។ សូមជូនពរមិត្តភាពចិន-កម្ពុជាឋិតថេរជាអមតៈ៕
ដោយ ៖ សិលា