ព័ត៌មានទាន់ហេតុការណ៍៖

លោកLi Xi សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីតាលី

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តបតាមការអញ្ជើញរបស់ព្រឹទ្ធសភាអ៊ីតាលី លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានជួបពិភាក្សាការងារជាមួយលោក Ignazio La Russa ប្រធានព្រឹទ្ធសភាអ៊ីតាលី និងលោក Antonio Tajani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលីដោយឡែកពីគ្នានៅទីក្រុងរ៉ូម។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Li Xi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអ៊ីតាលី ដើម្បីអនុវត្តផែនការប្រតិបត្តិការចិន-អ៊ីតាលីស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ ប្រកាន់ខ្ជាប់ភាពបើកចំហនិងឈ្នះឈ្នះ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យប្រពៃណី និងវិស័យដែលងើបឡើងថ្មី ដូចជាថាមពលបៃតង សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម ព្រមនិងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ  បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20 សំដៅសម្រេចបាននូវការអភិវឌ្ឍកាន់តែល្អប្រសើរនៃទំនាក់ទំនងចិន-អ៊ីតាលីក្នុងយុគសម័យថ្មី។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ជាការឆ្លើយតប លោក La Russa បានថ្លែងថា សមិទ្ធផលដែលបក្សកុម្មុយនីស្តចិនទទួលបានក្នុងការពង្រឹងការកសាងខ្លួនឯង និងដឹកនាំប្រជាជនជំរុញទំនើបកម្មតាមបែបផែនចិនគឺគួរឱ្យកោតសរសើរ ភាគីអ៊ីតាលីមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ និងគណបក្សនយោបាយជាមួយប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » លោក Tajani បានថ្លែងថា ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីតាលី ហើយភាគីទាំងពីរមានសក្តានុពលធំធេងក្នុងកិច្ចសហប្រតិបត្តិការ ។ ប្រទេសអ៊ីតាលីសង្ឃឹមថានឹងពង្រឹងបន្ថែមទៀតនូវការទៅមករកគ្នាលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប្រទេសចិន និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍទៅតាមទិសដៅប្រកបដោយតុល្យភាព និងសមហេតុផល។ ប្រទេសអ៊ីតាលីគាំទ្រគោលនយោបាយសេដ្ឋកិច្ចបើកចំហ ហើយមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងចិនតាមរយៈការចរចា៕


ដោយ ៖ សិលា


ចែករំលែក៖