ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៨

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ៤ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៨ នឹងបើកធ្វើនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខនេះក្រោមអធិបតីភាពលោក Li Qiang នាយករដ្ឋមន្រ្តីចិន ។ 

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ មេដឹកនាំនៃប្រទេសចំនួន ៥ តាមដងទន្លេមេគង្គដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមព្រមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីនឹងចូលរួមកិច្ចប្រជុំលើកនេះតាមការអញ្ជើញ ៕

ដោយ ៖ សិលា


ចែករំលែក៖