ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករជាតារាសម្តែងប្រមាណជាង៥០នាក់ នឹងចូលរួមសម្តែងខ្សែភាពយន្តភាគថ្មី របស់ទូរទស្សន៍បាយ័នគឺរឿង”ព្យុះជីវិតចិត្តអ្នកលេង” ។ ការបញ្ហាញវត្តមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ក្នុងពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តខាងលើ។
តួសម្តែងក្នុងរឿង”ព្យុះជីវិតចិត្តអ្នកលេង”មានលោកហេង នរៈកក្កដា, កញ្ញាម៉ុន ផល ចរិយា, លោកចន អេឡិចដាហ្វី, កញ្ញាលឹម មួយហ្គេច, លោកយឹម សម្បត្តិ, កញ្ញាម៉ៅ គីមធីតា, លោកលឹម រដ្ឋា, កញ្ញាណា សាឌី , លោកថម មី, កញ្ញាសឿន ផាន់ផាភួង, កញ្ញាញឹម ចាន់ថន, លោកភឹម តារាវិបុល,អ្នកនាងនិន សុធារ៉ា, លោកជា សំណាង, លោកហេង ស៊ីមន, កញ្ញាហូរ ដាណេ និងតារាជាច្រើនរូបទៀត។
អ្នកនាងភិន សុដាលីស នាយកប្រតិ បត្តិប្រចាំផលិតកម្មមហាហង្សបានប្រាប់ ឲ្យដឹងថារឿង”ព្យុះជីវិតចិត្តអ្នកលេង”ដែលផលិតកម្មមហាហង្សកសាងឡើងនេះជាស្នាដៃដំបូងដែលបានសម្រេចយកទៅ បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍បាយ័នដែលជាស្ថានីយ៍ទូរទស្សន៍ល្បីមួយក្នុងចំណោមស្នានៃទូរទស្សន៍នានា។នាងថារឿងមួយនេះមានចំនួនជិត៥០ភាគដែលប្រជុំដោយាតារាជាច្រើនសុទ្ធតែពូកែសម្តែងបានមកប៉ះគ្នាបញ្ចេញស្នាដៃនេះឲ្យប្លែកដោយសរុបតួមានរហូតដល់ជាង៥០នាក់នេះជាតួលេខមិនធ្លាប់មាន។តារាស្រីដែលមុននេះស្មុគស្មាញក្នុងផ្លូវស្នេហាបានឲ្យ ដឹង ទៀតថាវណ្ណកម្មថ្មីចាក់នៅទូរទស្សន៍បាយ័ននេះជារឿងដែលផ្តោតលើបុរសតែងមានចរិកជាស្រីហើយស្រីជាតួមានអត្តចរិកជាប្រុសចូលចិត្តធ្វើខ្លួនប្លែកៗនៅស្រុកស្រែដែលមានចរិកបែបអ្នកស្រែហើយមិនជឿខ្លួនឯងថាមានឱកាសក្លាយជាតារាល្បី។ ដោយមានតារាសម្តែងជាច្រើនចូលរួម សម្តែងនោះទើបការចំណាយដើមទុនច្រើនគួរសមហើយមិនចម្លងពីបរទេសនោះទេដោយខាងក្រុមការងារបានចងក្រងសរសេរឡើងតាំងពី២ឆ្នាំមុនម្លេ៉ះហើយក៏មិន បំផុសរឿងចង់ឲ្យមានការកើតមានឡើងរឿងបុរសខ្ទើយស្រីខ្ទើយនោះទេនេះជាច្បាប់ធម្មជាតិ។
លោកឡុក សុភាពជាអ្នកដឹកនាំរឿង បានឲ្យដឹងថាសម្រាប់ការមើលតួសម្តែងយើងគិតថាមិនពិបាកនោះទេព្រោះតួសុទ្ធតែជាអ្នកធ្លាប់សម្តែងមានបទពិសោធន៍ក្នុងសិល្បៈយូរមកហើយ។អ្វីដែលពិបាកគឺឲ្យមនុស្សប្រុសធម្មតាសម្តែងជាខ្ទើយឲ្យសមគឺអាចចាយពេលយូរដែរប៉ុន្តែយ៉ាងណាលោកនឹងជួយណែនាំបន្ថែមប្រសិនបើ សិល្បករទាំងនោះមានការខ្វះចន្លោះ។ លោកថារឿងនេះកាន់តែល្អមើលព្រោះ ទាំងកំប្លែង ស្នេហា ការកាច់កុងច្រណែឈ្នា នីស និងបង្កប់ដោយទស្សនៈអប់រំច្រើន។
លោកហេង នរៈកក្កដា ជាតួឯកប្រុសបានឲ្យដឹងថាលោកក៏រីករាយដែលបានប៉ះគ្នាជាមួយកញ្ញាចរិយាដែលជាតារាស្រីកំពុងមានសន្ទុះកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។រឿងនេះប្រហែលជាមានការបង្ហាញឈុតស្នេហាច្រើនដែលតម្រូវឲ្យលោកសូមអភ័យទោសជាមុនដល់តួឯកស្រីប្រសិនបើលើសលោះអ្វីនោះពេលសម្តែងដោយលោកនឹងព្យាយាមនិយាយលេងនៅខាងក្រៅជាមួយតួស្រីឲ្យបានច្រើនដើម្បីបានស្និតស្នាលគ្នាស្រួលថតទៅមានសភាពស៊ីសង្វាក់គ្នាល្អ។
កញ្ញាម៉ុន ផលចរិយាដែលបានតំណែងជាតួឯកស្រីលើកដំបូងឲ្យមហាហង្សបានថ្លែងថានាងពិតជារីករាយខ្លាំងណាស់ដែលបានមហាហង្សផ្តល់តំណែងឲ្យនាងជាតួ ឯកលើកដំបូងនិងជាលើកទី១ដែលនាងបានធ្វើការជាមួយមហាហង្ស។ដូចនេះ រាល់ខ្លឹមសារសាច់រឿងដែលអ្នកដឹកនាំរឿងផ្តល់ជូននាងនឹងព្យាយាមធ្វើឲ្យបានល្អដើម្បីទទួលបានភាពជោគជ័យនៅលើសិល្បៈក៏ដូចជាចង់ឲ្យមហាជនចាប់អារម្មណ៍គ្រាដែលនាងបានថតហើយផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នទៀតរិតតែពិសេសថែម ទៀត។ នាងរំពឹងថាទស្សនិកជននឹងគាំទ្រស្នាដៃសម្តែងរបស់នាងនិងសិល្បករដទៃ និងការដឹកនាំរឿងថ្មីរបស់ផលិតករផងដែរ៕ វឌ្ឍនា