ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរអាន់ឆ័រដបរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់ដ៏គួរឲ្យទាក់ទាញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា(CBL)បានប្រកាសសម្ពោធដាក់លក់ស្រាបៀរអាន់ឆ័រ(ANCHOR)ដប​ដែលរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់គួរឲ្យទាក់ទាញ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៦ នៅសាលបុរីកោះពេជ្រដោយមានការចូលរួមពីសំណាក់តារាល្បីៗនិងភ្ញៀវកិត្តិយសប្រមាណជិត១ពាន់នាក់។

កម្មវិធីដែលត្រូវបានរៀបចំខាងលើនេះមានឈ្មោះថា “កម្មវិធីជប់លៀងលើនាវា” (Anchor Cruise Night)ដែលជាកម្មវិធីរៀបចំយ៉ាងពិសេសដោយមានការរួមបញ្ចូល នូវ​ទស្សនីយភាពកម្សាន្តសប្បាយជាច្រើនដែលធ្វើឲ្យអ្នកចូលរួមមិនអាចបំភ្លេចបានព្រោះតែពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗមិនធ្លាប់មានគឺការជប់លៀងបែបនៅលើនាវា ជាមួយនឹងការរាំលេងកម្សាន្តព្រមទាំងបានក្រេបនូវរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រដប ដែលជាសមិទ្ធផលចេញពីខ្សែសង្វាក់ផលិតកម្មដំបូងនៃរោងចក្រ ផលិតស្រាបៀរកម្ពុជា។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនឹងធ្វើឲ្យកម្ម វិធី​នេះប្លែកនោះគឺវត្តមានកំពូលតារា ចម្រៀង ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះមានដូចជាលោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោកណុប បញ្ញារិទ្ធិ, អ្នកនាង ពេជ្រ សោភា និងបេក្ខភាពបេក្ខជន៤រូប ចុងក្រោយរបស់កម្មវិធីThe Voice Cambodia រដូវកាលទី២គឺមានលោក ថែល ថៃ,​លោក ឃី សុខុន, អ្នកនាង សាន ស្រីឡៃ និងកញ្ញា ឈិន រតនៈ។ ក្រៅពីនេះគឺក្រុម Original Song ដ៏ល្បីឈ្មោះគឺក្រុមក្មេងខ្មែរ និងលោក ជី ដេវីដ ដែលសិល្បករទាំងអស់ បានបង្ហើរសំនៀងនូវបទចម្រៀងល្បីៗនិងបទញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបង្កើត ឲ្យ​មានបរិយាកាសសប្បាយរីករាយដល់ អ្នកចូលរួមផងដែរ។

នៅក្នុងឱកាសនេះលោក Roland Bala អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រា បៀរកម្ពុជា(CBL)បានថ្លែងអំពីការវិវត្តន៍ថ្មីរបស់ស្រាបៀរអាន់ឆ័រ ដែលនឹងបន្ថែមនូវភាពជោគជ័យលើទីផ្សារកម្ពុជា ដោយស្រាបៀរអាន់ឆ័រគឺជាស្រាបៀរជម្រើសទីមួយសម្រាប់យុវវ័យសម័យថ្មី។ លោកថា ស្រាបៀរអាន់ឆ័របានផ្តល់ជូនដល់អតិថិជននូវបទពិសោធន៍ថ្មីក្នុងការក្រេបរសជាតិដ៏ ស្រទ​ន់តាមរយៈដបដែលបានរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់ដ៏ ប្រណីត។

គួរបញ្ជាក់ដែរថា ស្រាបៀរអាន់ឆ័រត្រូវបានផលិតឡើងតាមរូបមន្តប្រណៃណី អឺរ៉ុប-អាល្លឺម៉ង់ក្នុងការផលិតស្រាបៀរមានរសជាតិស្រាលស្រទន់ចាប់តាំងពីឆ្នាំ១៩៣៣ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរ ជាតិ មានរស់ជាស្រទន់លើសគេផ្តល់នូវ អារម្មណ៍រីករាយស្រស់ថ្លាសម្រាប់មនុស្សពេញវ័យគ្រប់ៗគ្នា។ ចាប់តាំងពីត្រូវបានលក់នៅលើទីផ្សារកម្ពុជាស្រាបៀរនេះបានល្បីល្បាញដោយម៉ាកសញ្ញាគួរជាទីទុក ចិត​្តដោយបង្កើតនូវភាពរីករាយអស្ចារ្យ គ្រប​់កម្មវិធីដោយសារគុណភាពស្តង់ដា​អន្តរជាតិបានធ្វើឲ្យស្រាបៀរនេះក្លាយជា ជម្រើសទីមួយសម្រាប់មនុស្សភាគច្រើន៕ វឌ្ឍនា

IMG_7166

IMG_7160

IMG_7148

IMG_7138

IMG_7135

IMG_7104

IMG_7076

IMG_7068

IMG_7065

IMG_7061

IMG_7059

IMG_7053

IMG_7040

IMG_7012

IMG_6984

IMG_6974

IMG_6968

IMG_7172


ចែករំលែក៖