អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានប្រារព្ធធ្វើនៅក្រុងសៀងហៃពីថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ក្រោមប្រធានបទ “យុគសម័យថ្មី ចែករំលែកអនាគតជាមួយគ្នា” ។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលចាត់ទុកការនាំចូលជាប្រធានបទ ពិព័រណ៍នាំចូលចិនអន្តរជាតិ៦លើកមុនៗ បានសម្រេចទំហំជួញដូរសរុបលើសពី៤២០ប៊ីលានដុល្លារអាមេរិក ។ សាលពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ មានទំហំលើសពី៤២ម៉ឺនម៉ែត្រក្រឡា ប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៥២ចូលរួមពិព័រណ៍ជាតិនិងពិព័រណ៍សហគ្រាស ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០និងសហគ្រាសនាំមុខលើពិភពលោកដែលចូលរួមការតាំងពិព័រណ៍មានចំនួន២៩៧សហគ្រាស ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ទំហំជួញដូរដ៏ច្រើនសម្បើម ធ្វើឱ្យសហគ្រិនដែលចូលរួមការតាំងពិព័រណ៍ទទួលបានផ្លែផ្កាដែលនាំមកដោយទីផ្សារដ៏ធំធេងរបស់ចិន ។ សហគ្រិនដែលចូលរួមការតាំងពិព័រណ៍កាន់តែសកម្មឡើងៗ គឺបានសម្លឹងឃើញនូវប្រសិទ្ធផលជាគំរូរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ ពោលគឺ “ ប្រែក្លាយទំនិញសម្រាប់តាំងពិព័រណ៍ទៅជាទំនិញពាណិជ្ជកម្ម ប្រែក្លាយពីសហគ្រិនទៅជាពាណិជ្ជករបណ្តាក់ទុន” ដូច្នេះក៏នាំគ្នាស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ៕
ដោយ ៖ សិលា