ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- គ.ជ.ប មានសមាសភាព៩រូប = ៤រូបមកពីគណបក្សដឹកនាំរាជរដ្ឋាភិបាល ៤រូបមកពីគណបក្ស ក្នុងរដ្ឋសភា និង១រូប ឯកភាពរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង?

២- ការធ្វើបុណ្យកឋិនទានជាការប្រតិបត្តិជំនឿព្រះពុទ្ធសាសនា = មិនមែនជារឿងនយោបាយទេ?

៣- គេមិនគួរឆ្លៀតយកជំនឿសាសនា = ទៅឡូកឡំនឹងរឿងធ្វើនយោបាយទេ?

៤- នយោបាយប្រឆាំងគណបក្សប្រជាជនកម្ពុជាចេះតែខ្សោយទៅៗ = គ្មានសង្ឃឹមថាបានឈ្នះបានកាន់អំណាចទេ?

៥- មានតែអ្នកឆ្លៀតសុីអបនយោបាយអាចធ្វើនយោបាយបាន = ដើម្បីឲ្យមានការចាប់ខ្លួននឹងមានឡេះសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស។

៦- តែកុំអាលជឿថាអ្នកដែលជេរគណបក្សប្រជាជនកម្ពុជាពិតជាស្មោះត្រង់នឹងបក្សប្រឆាំង = ជួនកាលជេរកាន់តែខ្លាំងមកចុះចូលជាមួយបក្សប្រជាជនកម្ពុជាក៏មានលទ្ធភាពខ្ពស់?

៧- ជួនកាលអ្នកនៅកៀកជិតមេឧទ្ទាមក្រៅច្បាប់ = មិនប្រាកដជាស្មោះត្រង់ជាមួយមេខ្លួនទេ។

៨- ការជេរសម្តេចតេជោខ្លាំងដើម្បីលើតម្លៃខ្លួន = ឲ្យមានតម្លៃបន្តិចដើម្បីមានទម្ងន់នយោបាយគ្រាន់ដោះដូរ។

៩- ឯកឧត្តម ប៉ែន ប៉ុណ្ណា គឺមានគោលជំហរនយោបាយច្បាស់លាស់ = មិនមែនចាក់ខ្សែរដូចមនុស្សមួយចំនួនទេ?

១០- អភិវឌ្ឍន៍ខ្លួនល្អ = លុះត្រាតែចេះជេរគណបក្សប្រជាជនកម្ពុជានោះទេ? ៕

ដោយ ៖ សិលា


ចែករំលែក៖