ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំដីឥដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល:ឆ្លៀតពេលសំរាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី២០ ខែសីហា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធនិងបាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។

ក្នុងសកម្មភាពមនុស្សរបស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិស្តៅកន្លែងទី៥ ឃុំដីឥដ្ឋមានប្រជាពលរដ្ឋចូលរួមចំនួនជាង៤០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា ដោយពិនិត្យឃើញ ថា គ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ២០ គីឡូ ក្រាម ។

ជួបជាមួយអ្នកភូមិស្តៅកន្លែងទី៥ជាង ៤០០គ្រួសារ លោកម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមតិសំណេះសំណាលនិងផ្តាំផ្ញើអោយបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បំរើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។

ចំណែកគណបក្សផ្សេងបានត្រឹមតែថាសន្យាចោលៗ និយាយអោយខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាអោយបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយ គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ចំណែកក្រុមការងារគឺជាអ្នកបំរើប្រជាពលរដ្ឋ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរប្រជាពលរដ្ឋបានលើកជាសំណូមពរ៣ចំនុចរួមមាន ស្នើសុំតបណ្តាញទឹកស្អាត់ ស្នើសុំដាក់បង្គោលភ្លើងចូលទៅក្នុងភូមិ និងស្នើសុំធ្វើផ្លូវលំ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅពេលខាងមុខ ៕ សណ្តោស

8

7

6

5

4

3

2

1

0

9


ចែករំលែក៖