ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី៤១នៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ

ចែករំលែក៖

ប្រទេសទីម័រឡេស្តេ៖ បន្ទាប់ពីបានជួបជុំសួរសុខទុក្ខជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសទីម័រឡេស្តេ (Timor-Leste) កាលពីព្រឹកមិញនៅសណ្ឋាគារទីម័ររួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី ៤១ នៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅក្រសួងការពារជាតិទីម័រឡេស្តេ ដែលមានតំណាង និងប្រមុខរដ្ឋ ១៨ ប្រទេសចូលរួមអបអរសាទរផងដែរ។

នេះជាដំណើរទស្សនៈកិច្ចផ្លូវការលើកទី១របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្លាំងថែមទៀត។ ជាពិសេស សម្តេចតេជោ មានមោទនៈភាពដែលមានឱកាសបានជួយជ្រោមជ្រែងប្រទេសក្រីក្រដូចជាប្រទេសទីម័រឡេស្តេនេះ អោយបានឆាប់ចូលសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបន្តរកនូវជំនួយអាហារូបករណ៍ជាច្រើនថែមទៀតពីកម្ពុជា ដើម្បីជួយដល់ដៃគូទីម័រឡេស្តេ។

មានតែប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាម និងភាពក្រីក្រទេ ទើបយើងយល់ពីអារម្មណ៍គ្នា។ នេះជាឱកាសដែលកម្ពុជាអាចជួយដល់ប្រទេសទីម័រឡេស្តេអោក្លាយមកជាប្រទេសរីកចម្រើនទៅមុខជាមួយគ្នា។ នៅពេលរសៀលបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសវិញ៕

1

5

2

4


ចែករំលែក៖