ព័ត៌មានទាន់ហេតុការណ៍៖

ការលក់ទូរស័ព្ទសកលលោកកើនឡើង៤,៣ភាគរយនៅក្នុងត្រីមាសទី២នេះ

ចែករំលែក៖

ក្រុមហ៊ុនស្រាវជ្រាវ Gartner បានឱ្យ ដឹងថា ការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង៤,៣ភាគរយដល់ចំនួន៣៤៤លានគ្រឿងប៉ុណ្ណោះចាប់តាំងពីខែមេសាដល់ខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃតម្រូវ ការរបស់ទីផ្សារនេះ។

លោក Anshul Gupta នាយកស្រាវ ជ្រាវរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា តម្រូវការទូរសព្ទបានធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារតែអ្នកប្រើប្រាស់រងចាំមើលការដាក់ចេញនូវទូរស័ព្ទម៉ូឌែលថ្មីនៅពាក់កណ្តាលទី២នៃឆ្នាំនេះ។

លោកបានបន្តទៀតថា ជាងនេះទៅ ទៀតនោះការធ្លាក់ចុះនៃការលក់ទូរស័ព្ទ ធម្មតា(១៤ភាគរយ)បានជំរុញឱ្យមានការធ្លាក់ចុះនៃទូរសព្ទទាំងអស់ ដែលរួមទាំង​ទូរ​ស័ព្ទស្មាតហ្វូននៅក្នុងត្រីមាសទី២នៃឆ្នាំ២០១៦នេះផងដែរ។

ការលក់របស់ក្រុមហ៊ុនទូរស័ព្ទ Samsung បានឈានមុខគេចំនួន២២,៣ភាគ រយបន្ទាប់មកគឺក្រុមហ៊ុន Apple មានចំនួន ១២,៩ភាគរយ ខណៈដែលក្រុមហ៊ុន Huawei មាន៨,៩ភាគរយក្រុមហ៊ុន Oppo មាន ៥,៤ភាគរយនិងក្រុមហ៊ុន Xiaomi មាន ចំនួន៤,៥ភាគរយនៅក្នុងត្រីមាសទី២ នេះ។

សម្រាប់ទីផ្សារសំខាន់ៗទាំងអស់លើក លែងតែជប៉ុនបានមើលឃើញពីការតម្រូវការធ្លាក់ចុះនៃទូរស័ព្ទស្មាតហ្វូនដល់ទៅ ៤,៩ភាគរយ។

ផ្ទុយទៅវិញនៅក្នុងទីផ្សារទំនើបៗក្រៅ​ពីទីផ្សាររបស់អាមេរិកឡាទីនបានមើលឃើញពីការកើនឡើង ៩,៩ភាគរយវិញ។

ក្រុមហ៊ុននេះបានបន្តទៀតថា ភាគហ៊ុនប្រភេទទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android កើនឡើងដល់៨៦ភាគរយនៅក្នុងត្រីមាស ទី២នេះ។

សកម្មភាពរបស់ទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android បានបន្តកើនឡើងដោយតម្រូវ ការទូរស័ព្ទស្មាតហ្វូននៅក្នុងទីផ្សារទំនើប ដែលកើនឡើងប្រមាណជា៦,៥ភាគរយ។

ចំណែកភាគហ៊ុនទូរស័ព្ទប្រើប្រាស់ ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple វិញ មាន១២,៩ភាគរយ ខណៈដែលភាគហ៊ុនទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Windows និង BlackBerry មាន០,៦ភាគរយនិង០,១ ភាគរយ៕ រ័ត្ន

ubuntu_phones


ចែករំលែក៖