ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្មដកហូតថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ រួមទាំងម៉ូតូ ០១គ្រឿង ម៉ាក់ scopy ផងដែរ។

ជនសង្ស័យមាន ឈ្មោះ ជា សុភា ភេទប្រុស អាយុ ២៧ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្បែរថា មានជនសង្ស័យជាមេខ្លោងបានចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចខាងលើ​ ទើបលោកយឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជាកម្លាំងក្រោមឱវាតអោយតាមដាន និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបាននគរបាលយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាច្បាប់ ៕ សុខាសែនជ័យ

image2

image1


ចែករំលែក៖