ចំនួនសន្លឹកឆ្នោតតំណាងសរុបរបស់លោកស្រី Harris បច្ចុប្បន្នបានកើនឡើង 113 សម្លេង។
យោងតាមសារព័ត៌មាន Fox News លទ្ធផលរាប់សន្លឹកឆ្នោតបឋមគិតត្រឹមម៉ោង 9:00 ព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ម៉ោងនៅប្រទេសកម្ពុជា បង្ហាញថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ Kamala Harris កំពុងកាត់បន្ថយគម្លាតជាមួយគូប្រជែងគណបក្សសាធារណរដ្ឋលោក Donald Trump នៅពេលឈ្នះការបោះឆ្នោតបន្ថែមចំនួន 28 នៅក្នុងរដ្ឋ New York និង 3 នៅរដ្ឋ Delaware ។ ចំនួនសន្លឹកឆ្នោតសរុបរបស់លោកស្រី Harris បច្ចុប្បន្នមាន 113 សំឡេង។
ទន្ទឹមនឹងនេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានទទួលជ័យជម្នះបន្ថែមទៀតនៅក្នុងរដ្ឋចំនួន 7 ដែលក្នុងនោះរដ្ឋតិចសាស់មានសំឡេងឆ្នោតច្រើនជាងគេបំផុតគឺ 40 សំឡេង។ បច្ចុប្បន្នចំនួនសន្លឹកឆ្នោតដែលអតីតប្រធានាធិបតីទទួលបានគឺ១៩៥សំឡេង៕
ដោយ៖ ធីរីណា(រូបថត៖ GLO)