ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​ ចូលរួមគោរពច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានអំពាវនាវ​ឱ្យ​ចូលរួមគោរពច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក។ 

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៧ បានចែងថា ជនណាដែលដឹងច្បាស់ថា នាវាដែលខ្លួនធ្វើនាវាចរណ៍ បានបង្កឱ្យមានគ្រោះថ្នាក់ ឬការខូចខាត ហើយបានរត់គេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល។

ការចូលរួមគោរពច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់ កាលានុវត្តភាពវិនិយោគនិងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាពសម្រាប់បម្រើ ពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖