ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយកាំបិតនៅក្នុងប្រទេសបារាំង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា មានករណីវាយប្រហារដោយកាំបិតកើតឡើងនៅទីក្រុង Strasbourg បណ្តាលឲ្យបុរសជនជាតិជ្វិប ម្នាក់រងរបួសជាទម្ងន់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនវាយប្រហារបានស្រែកខ្លាំងៗនៅពាក្យថា «ព្រះអាឡោះដ៏អស្ចារ្យ» រួចចាក់មួយកាំបិទចំពោះបុរសម្នាក់ដែលទើបតែចេញពីបន្ទប់ទឹក។ ជនរងគ្រោះគឺជាជនជាតិជ្វិពអាយុ៦២ឆ្នាំ ឈ្នោះ Chalom Levy ។ ភ្លាមៗនោះលោកក៏បានបញ្ចូនទៅកាន់មន្ទីពេទ្យ ហើយរបួសមិនគម្រាមកំហែងដល់ជីវិតឡើយ។

តាមរបាយការណ៍ពីប៉ូលិសបានឲ្យដឹងថា ជនដៃដល់គឺជាមនុស្សមានបញ្ហាផ្លូវចិន ហើយធ្លាប់បានបើកការវាយប្រហារដោយកាំបិទដូចគ្នានៅក្នុងឆ្នាំ២០១០ ។

ការវាយប្រហារកាលពីថ្ងៃតី១៩ ខែសីហា ដោយកាំបិតបង្កការព្រួយបារម្ភថ្មីដល់ពលរដ្ឋបារំាង ដែលរងការវាយប្រហារជាច្រើនលើកកន្លងមកសម្លាប់មនុស្សរាប់រយនាក់ ។

កន្លងមក មានការវាយប្រហារដោយកាំបិតកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង និងនៅប្រទេសមួយចំនួនទៀត ក្នុងតំបន់អឺរ៉ុប ។ ការវាយប្រហារបែកនេះជាវិធីសាស្ត្រថ្មីនៅក្នុងការវាយប្រហារពីសំណាក់ក្រុមភេរវកម្មនៅក្នុងតំបន់អឺរ៉ុប ៕ ម៉ែវ សាធី

lai-xay-ra-vu-tan-cong-bang-dao-o-phap


ចែករំលែក៖