ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព “ម៉ោងចិន”និងជា “ខែចាក់ផ្សាយកម្មវិធីសោតទស្សន៍របស់ចិន”នៅប៉េរូបានចាប់ដំណើរការ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ពិធីចាប់ដំណើរការ “ម៉ោងចិន”និងជា “ខែចាក់ផ្សាយកម្មវិធីសោតទស្សន៍របស់ចិន”នៅប៉េរូបានធ្វើឡើងនៅក្រុងលីម៉ា រដ្ឋធានីប៉េរូកាលពីថ្ងៃទី៦ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ។

គេហទំព័រ «CCFR China state-controlled media » លោក Eduardo Salhuana ប្រធានរដ្ឋសភាប៉េរូបានផ្ញើសារលិខិតអបអរសាទរនិងគូសបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរប៉េរូនិងចិនមុខជានឹងអាចទទួលបានសមិទ្ធផលកាន់តែសម្បូរជាមិនខាន ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹងគ្នានិងជំរុញទំនាក់ទំនងមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។

គេហទំព័រ «CCFR China state-controlled media » ភ្ញៀវកិត្តិយសរបស់ភាគីចិនបានថ្លែងថា រីករាយរួមជាមួយភាគីប៉េរូបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យគោលនយោបាយគ្រប់គ្រងក្នុងវិស័យវិទ្យុទូរទស្សន៍និងសោតទស្សន៍តាមបណ្តាញអ៊ីនធើណេត គ្រោងផែនការឧស្សាហកម្ម ផលិតមាតិកា សិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សជាដើមថែមមួយកម្រិតទៀត៕

ដោយ ៖ សិលា


ចែករំលែក៖