ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ ធ្វើនំដាក់លក់សុខៗ ក៏ស្រាប់តែឆក់ខ្សែភ្លើងពីម៉ាសុីនធ្វើនំ ស្លាប់ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ វ័យជាង៣០ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាងនំពាកុងធីង ខណៈកំពុងធ្វើនំសម្រាប់ដាក់លក់ ក៏ស្រាប់តែឆក់ខ្សែភ្លើងម៉ាសុីនធ្វើនំ ស្លាប់មួយរំពេច ។ 

ករណីឆក់ខ្សែភ្លើងនេះដែរបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ០១ និង ៤០នាទីរសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចហាងនំពាកុងធីង តាមបណ្តោយផ្លូវលេខ ២១៥ កែងផ្លូវលេខ ២១៧ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាងបានប្រាប់ឱ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិនជាបុគ្គលិកផ្នែកខាងធ្វើនំ បានកំពុងចាប់ផ្តើមធ្វើនំដាក់លក់បន្ថែម ប៉ុន្តែខណៈពេលដែលកំពុងធ្វើនោះ សង្ស័យម៉ាសុីនធ្វើនំឆ្លងចរន្ត បណ្តាលឱ្យឆក់បុរសជនជាតិចិនខាងលើស្លាប់ភ្លាមៗតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖