ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនដែលប្រកបដោយឌីជីថលភាវូបនីយកម្ម ភាពបៃតងនិងភាពវៃឆ្លាតត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់ ដែលបញ្ចេញកម្លាំងច្នៃប្រឌិតថ្មីឥតឈប់ឈរ ។

គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាវេទិកាសំខាន់សម្រាប់ទូទាំងពិភពលោកចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មី ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយដល់លើកទី៦បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត២៥០០ផ្នែក ។ ពាណិជ្ជករជាច្រើនបានបើកហាងលក់ទំនិញថ្មី រោងចក្រថ្មីនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ដែលបានពូនជ្រំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានបង្កើតការតាំងពិព័រណ៍ពិសេសនៃសម្ភារៈថ្មីជាលើកដំបូង ផលិតផលដែលត្រូវដាក់ចេញជាលើកដំបូងនៅទូទាំងពិភពលោក ត្រូវដាក់តាំងបង្ហាញជាលើកដំបូងនៅអាស៊ីនិងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅប្រទេសចិនជាង៤០០បានបង្ហាញមុខនៅទីនេះ ដោយបង្ហាញពីកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីនាំឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រកបដោយភាពច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជះឥទ្ធិពលដល់ទូទាំងពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែត្រូវបានរៀបចំឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏មានភាពច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗដែរ បានក្លាយជាវេទិកាមួយដែលដាក់បង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាឈានមុខថ្មីនិងសេវាកម្មច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោកដែលត្រូវគេទទួលស្គាល់ជាទូទៅ ។ តើវាមានកម្លាំងទាក់ទាញមកពីណា?

គេហទំព័រ «CCFR China state-controlled media » បើមើលពីទិសដៅទូទៅនៃវេទិកានេះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិលើកដំបូងដែលចាត់ទុកការនាំចូលជាប្រធានបទ វាបានបង្កើតវេទិកាដាក់តាំងបង្ហាញជាលើកដំបូងសម្រាប់ផលិតផលថ្មីនិងផលិតផលប្រណីតលើពិភពលោកចូលក្នុងប្រទេសចិន ក៏បានផ្តល់មធ្យោបាយដោយផ្ទាល់សម្រាប់ឱ្យផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីសម្រេចបាននូវការធ្វើពាណិជ្ជនីយកម្ម ។

បើមើលពីវិស័យប្រើប្រាស់ ទីផ្សារចិនដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង៤រយលាននាក់បានផ្តល់កន្លែងធ្វើបទពិសោធន៍និងកន្លែងដាក់លក់ដ៏ល្អប្រសើរដល់ផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីនៅទូទាំងពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » បើមើលពីបរិយាកាសច្នៃប្រឌិតថ្មី ជនជាតិចិនស្រឡាញ់ការច្នៃប្រឌិតថ្មីជាប់រហូតមក ជាពិសេសនៅរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានក្តាប់ជាប់ឱកាសនៃការធ្វើបដិវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីមួយ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដែលផ្តល់បរិយាកាសល្អនៃការច្នៃប្រឌិតថ្មីចំពោះសហគ្រាសទុនបរទេស ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសទុនបរទេសជាច្រើនបានជ្រើសរើសការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសចិន ហើយបន្តជំរុញការច្នៃប្រឌិតថ្មីនៅចិនតាមរយៈវេទិកាដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ហើយទទួលបានសមិទ្ធផលមួយចំនួន ។

គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹងការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានកកើតទៅជាកម្លាំងទាក់ទាញថ្មីក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចសកល ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុតដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ចំនួនស្នើសុំកម្មសិទ្ធិបញ្ញារបស់ចិនក្នុងវិស័យប៉ាតង់ ម៉ាកសញ្ញានិងការរចនារូបរាងនៃផលិតផលឧស្សាហកម្មជាដើមសុទ្ធតែកាន់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៤ដែលចេញផ្សាយដោយអង្គការនេះឱ្យដឹងថា ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលមានសមត្ថភាពច្នៃប្រឌិតថ្មីកើនឡើងឆាប់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ បានធ្វើការរៀបចំចាត់ចែងចំពោះការបង្កើតនិងគាំទ្រយន្តការនិងប្រព័ន្ធនយោបាយប្រកបដោយការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយ និងបន្តតម្កល់ការច្នៃប្រឌិតថ្មីនៅឋានៈដ៏លេចធ្លោ ។ អាចប៉ាន់ប្រមាណថា ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិដែលបើកធ្វើជារៀងរាល់ឆ្នាំ អ្វីដែលសហគ្រាសទុនបរទេសទទួលបានមិនត្រឹមតែជាការបញ្ជាទិញ ទីផ្សារនិងគំនិតថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖