ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ វិច្ឆិកា ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១០នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែវិច្ឆិកា រួមមាន៖

មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៥០,១៩ក្រាម។​ មេតំហ្វេតាមីន(Wy)​ ស្មេីនិង​ ០,០៩ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​ ៤៧,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៖ ៣អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម និងWy ០,០៩ក្រាម។

*២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១៥,៣៣ក្រាម។

*៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៣,៤៧ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១,២០ក្រាម និងKe ៤៧,៨២ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖