ព័ត៌មានទាន់ហេតុការណ៍៖

លោក van Nistelrooy បន្តដឹកនាំ Man Utd ឈ្នះនៅ Premier League

ចែករំលែក៖

ខ្សែបម្រើ Bruno Fernandes បានកត់សម្គាល់ការបង្ហាញខ្លួនលើកទី២៥០របស់គាត់នៅ Manchester United ដោយដើរតួជាប្រធានក្រុម ខណៈដែលលោក Ruud van Nistelrooy បានចុះហត្ថលេខាលើការដឹកនាំបណ្តោះអាសន្នរបស់គាត់ជាមួយនឹងជ័យជម្នះ ៣ទល់០ នៅ Premier League លើក្រុម Leicester កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា។

Fernandes បានស៊ុតបញ្ចូលទីបើកឆាក និងជាអ្នកចូលរួមរកបានមួយគ្រាប់ទៀត ដែល ជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Victor Kristiansen មុនពេល Alejandro Garnacho រកបាន គ្រាប់បាល់ទី៣ដ៏ល្អឥតខ្ចោះ ខណៈដែល Manchester United បានបញ្ចប់ការឈ្នះជាលើកទី៣ក្នុង៤ប្រកួតចាប់តាំងពីលោក Erik ten Hag ត្រូវបានបណ្តេញចេញ។

លទ្ធផលនេះបានផ្តល់នូវភាពវិជ្ជមានមួយសម្រាប់គ្រូបង្វឹកថ្មីលោក Ruben Amorim ដើម្បីហោះហើរទៅកាន់ប្រទេសអង់គ្លេសនៅថ្ងៃចន្ទនេះ បើទោះបីជានឹងមានរយៈពេល២-៣ថ្ងៃមុនពេលគ្រូបង្វឹករបស់ Sporting រូបនេះទទួលបានទិដ្ឋាការរបស់គាត់ ដូច្នេះគាត់អាចចាប់ផ្តើមការងារជាផ្លូវការនៅសប្តាហ៍នេះ។

Man Utd នៅតែមិនទាន់បញ្ជាក់ពីលក្ខណៈច្បាស់លាស់ពេលដែលលោក Amorim មកដឹកនាំថា តើលោក Van Nistelrooy នឹងនៅតែជាផ្នែកមួយរបស់ក្រុម ឬនៅរក្សាតំណែងជាជំនួយការគ្រូបង្វឹកដែរឬទេ?

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រម្ចាស់ផ្ទះបានស្រែកហ៊ោកញ្ជ្រៀវដល់លោក Van Nistelrooy នៅក្នុងការដឹកនាំចុងក្រោយរបស់គាត់ក្នុងការប្រកួតនេះ ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះអាចរីករាយជាមួយនឹងការត្រឡប់មកវិញនៃជ័យជម្នះ៣លើក និងស្មើ១ ពីការប្រកួត៤លើក បើទោះបីជា Man Utd នៅតែស្ថិតក្នុងពាក់កណ្តាលតារាងក៏ដោយ។

ការស៊ុតបញ្ចូលទីរបស់ Fernandes គឺជាការស៊ុតចំគោលដៅដំបូងរបស់ Man Utd នៅនាទីទី១៧។ គ្រាប់ទី២របស់ក្រុមម្ចាស់ផ្ទះបានកើតឡើងបន្ទាប់ពីមានសម្ពាធខ្លាំងទៅលើ Leicester ពេលដែលប្រធានក្រុមខាងលើនេះព្យាយាមតែតបាល់ ហើយបាល់ក៏ទៅប៉ះនឹងទ្រូង Victor Kristiansen ធ្វើឲ្យចូលទីខ្លួនឯងតែម្តងនៅនាទីទី៣៨។ គ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធ Alejandro Garnacho នៅនាទីទី៨២ពីការបញ្ជូនបាល់របស់ Fernandes។ ក្រុមភ្ញៀវក៏មានឱកាសមួយដែរនៅអំឡុងពេលដែល Wilfred Ndidi បានខ្ជះខ្ជាយឱកាសដ៏អស្ចារ្យមួយក្នុងពាក់កណ្តាលតង់ទី១ នៅពេលដែលគាត់បានស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទី Andre Onana ជួយសង្រ្គោះ។

មុនពេលការប្រកួតដែលសហម្ចាស់ក្លិប United លោក Sir Jim Ratcliffe បានបង្ហាញ Fernandes ជាមួយនឹងអាវតំណាងរបស់គាត់មួយដើម្បីសម្គាល់ពីការបង្ហាញខ្លួននៅក្លិបមួយនេះ។ មុនពេលលោក Ten Hag ត្រូវបានបណ្តេញចេញ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះលេងមិនបានល្អទេ ដែលជាចំណុចមួយដែលគាត់បានធ្វើភ្លាមៗបន្ទាប់ពីជ័យជំនះលើក្រុម Leicester កាលពីថ្ងៃទី៣០ ខែតុលា នៅពេលដែលគាត់បានបង្ហើបថា គាត់បានសុំទោសអតីតគ្រូបង្វឹករបស់គាត់។

ចំពោះគ្រូបង្វឹកថ្មីលោក Amorim នឹងមកជាលើកដំបូងពេលដែលក្រុមបិសាចក្រហមប៉ះក្រុមម្ចាស់ផ្ទះ Ipswich នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ គាត់នឹងមានលោក Van Nistelrooy ដើម្បីអរគុណដល់ Man United យ៉ាងហោចណាស់ក៏ស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេនៅរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖