ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលទទួលស្គាល់ជាលើកទីមួយថាបានបង្កហេតុការណ៍បំផ្ទុះឧបករណ៍ទូរគមនាគមន៍នៅលីបង់

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled
media » បានផ្សាយថា ៖ ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានផ្សាយដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកាថា  ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបើកធ្វើនៅថ្ងៃដដែល លោក Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទទួលស្គាល់ជាលើកទីមួយថា បានបង្កហេតុការណ៍បំផ្ទុះឧបករណ៍ទូរគមនាគមន៍នៅលីបង់ដែលសំដៅចំពោះសមាជិកក្រុមហេបូឡានៃលីបង់។

  គេហទំព័រ «CCFR China state-controlled media » លោក Benjamin Netanyahu  បានថ្លែងថា  ទោះជាបានរងការប្រឆាំងពីអ្នកទទួលខុសត្រូវនៃស្ថាប័នការពារជាតិអ៊ីស្រាអែលនិងមន្ត្រីជាន់ខ្ពស់មួយចំនួនក្តី ប៉ុន្តែអ៊ីស្រាអែលនៅតែបានអនុវត្ត «ប្រតិបត្តិការឧបករណ៍ទំនាក់ទំនង» ហើយបានសម្លាប់លោក Hassan Nasrallah អតីតមេដឹកនាំហេបូឡា។ 

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា  ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសលីបង់បានកើតមានករណីផ្ទុះឧបករណ៍ទំនាក់ទំនងជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមនុស្សសរុប ៣៧ នាក់ស្លាប់បាត់បង់ជីវិតនិងប្រហែល ៣ ពាន់នាក់រងរបួស៕

ដោយ ៖ សិលា


ចែករំលែក៖