នៅថ្ងៃទី ១១ ខែវិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងកោះប្រជុំគណៈកម្មាធិការគ្រាអាសន្ននៅសប្តាហ៍ក្រោយ ដើម្បីសម្រេចថាតើជំងឺអុតស្វានៅតែជាវិបត្តិសុខភាពពិភពលោកទៀតឬ។
កាលពីខែសីហាឆ្នាំមុន ដោយសារជំងឺអុតស្វាបានបន្តរីករាលដាលនៅក្នុងទ្វីបអាហ្រ្វិក អង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺនេះជាភាពអាសន្នសុខភាពសាធារណៈ ដែលជាកម្រិតនៃការព្រមានខ្ពស់បំផុត។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការរីករាលដាលនៃវីរុសជំងឺអុចស្វាប្រភេទថ្មី ដែលគេស្គាល់ថា Clade lb នៅក្នុងផ្នែកជាច្រើននៃទ្វីបអាហ្រ្វិក។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី 11 ខែវិច្ឆិកា អង្គការ WHO បាននិយាយថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី 3 ខែវិច្ឆិកា ទ្វីបអាហ្រ្វិកបានកត់ត្រាករណីដែលត្រូវបានបញ្ជាក់ និងសង្ស័យថាកើតជំងឺអុចស្វាចំនួន 46,794 ដែលក្នុងនោះមានអ្នកស្លាប់ចំនួន 1,081 នាក់។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី និងអ៊ូហ្គង់ដា គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយការរីករាលដាល។
ជំងឺអុចស្វា ភាសាអង់គ្លេស Monkeypox ឆ្លងតាមរយៈទំនាក់ទំនងផ្ទាល់។ ជំងឺនេះជារឿយៗបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះនៅលើរាងកាយ។ បច្ចុប្បន្ននេះ វ៉ាក់សាំងការពារត្រូវបានចែកចាយទៅកាន់ប្រទេសចំនួន 9 នៅអាហ្វ្រិកដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN