ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត អញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤នៅវត្តនិគ្រោធវ័ន(គល់ទទឹង)។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ព្រះគ្រូវជិរប្បញ្ញោ គូ សុភាពនិងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការ ងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជា social influencer និងសាធារណជនជាច្រើននាក់ផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកស្រី ហេង ធីតា សមាជិកក្រុម ប្រឹក្សាភិបាលនៃគម្រោងស្អាត បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ដែលបានដែលបានចំណាយពេលចូលរួមនាឱកាសនេះ។ ជាមួយគ្នានេះក៏មានសម្តែងបទទេសនាដោយ ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព និងការធ្វើសមាធិ ផ្ដោតលើគោលគំនិតសំខាន់ៗចំនួនបី៖ ស្អាតកាយ ស្អាតវាចា និងស្អាតចិត្ត។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីអប់រំចិត្តឲ្យក្លាយទៅ កូនល្អ ពលរដ្ឋល្អ ដោយផ្តោតចម្បងទៅលើប្អូនៗថ្នាក់មធ្យមសិក្សាក្នុងការអប់រំចិត្ត និងកាយឲ្យក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ៕
ដោយ៖ សូរិយា