ព័ត៌មានទាន់ហេតុការណ៍៖

RED Picture នឹងចាក់បញ្ចាំងស្នាដៃទី៣ ក្រោយជោគជ័យខ្លាំងស្នាដៃទី១ និងទី២

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរឿង«ភូមិអត់មនុស្ស» និងរឿង«ទង់ព្រលឹង» ដែលជាខ្សែភាពយន្តរបស់ផលិតកម្មរេដភីកឈ័រ (RED Picture) ធ្លាប់បានទាញអារម្មណ៍អ្នកទស្សនាច្រើនលើសលប់ រហូតឈានដល់ការបំបែកកំណត់ត្រាចំនួនអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំកន្លងទៅ ។

ផលិតកម្មនេះ គ្រោងនឹងចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ខ្លួនគឺរឿង សង្សាខ្ញុំក្រមុំកូន១ នៅថ្ងៃទី២៤ ខែសីហា ស្របពេលដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនាស្នាដៃថ្មីមួយនេះ ។

ឈុតឆាកខ្លីៗ(Trailer) របសខ្សែភាពយន្តរឿង សង្សាខ្ញុំក្រមុំកូន១ បានចេញជាផ្លូវការហើយកាលពីថ្មីៗ ជាមួយនឹងចំនួនអ្នកចូលទស្សនាជាងកន្លះលាននាក់ ដែលធ្វើឲ្យគេរំពឹងថាខ្សែភាពយន្តនេះ នឹងបន្តលេចចេញអ្នកគាំទ្រកាន់តែច្រើន។ ខ្សែភាពយន្តបែបកំប្លែង ស្នេហា វាយតប់ និងស៊ើបអង្កេតនេះត្រូវបានចូលរួមសម្តែងដោយតារាសម្តែងនិងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា អ្នកនាង សារ៉ាយ សក្កណា លោក ជា សុវណ្ណរិទ្ធិ នាយគ្រឿន នាយ ពែកមី លោក BIG និងតារាជាច្រើនរូបទៀត។ អ្វីដែលគេចាប់អារម្មណ៍សម្រាប់រឿងនេះដែរគឺមានការចូលរួមសម្តែងដោយកូនប្រុសតារាកំប្លែងនាយពែកមីផងដែរ។ទាំងសិល្បករ និងផលិតករសុទ្ធតែដាក់ក្តីរំពឹងខ្ពស់ចំពោះការចាក់បញ្ចាំងខ្សែភាពយនេះនៅគ្រប់រោងកុនទំនើបទាំងអស់នៅភ្នំពេញ។ ពិធីសម្ពោធខ្សែភាពយន្តនេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែសីហានេះនៅរោងភាពយន្តLegend ស្ទឹងមានជ័យថ្មី ដែលនឹងមានវត្តមានសិល្បករជាច្រើនចូលរួម។

គួរបញ្ជាក់ដែរថា ស្នាដៃទី១រឿង “ភូមិអត់មនុស្ស”របស់ផលិតកម្មRED Picture អាចស្វែងរកចំណូលបានប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក ហើយក៏ជាខ្សែភាពយន្តដែលអាចរកចំណូលនិងចំនួនអ្នកគាំទ្រច្រើនជាងគេប្រចាំឆ្នាំ២០១៥។ រីឯខ្សែខ្សែភាពយន្តរឿង ទង់ព្រលឹង វិញ ត្រូវបានចាក់បញ្ចាំងកាលពីអំឡុងខែមេសានោះ ក៏ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុនដែរ ។

គេរំពឹងដែរថា ខ្សែភាពយន្តថ្មីរឿង”សង្សាខ្ញុំក្រមុំកូន១”ក៏នឹងអាចស្វែងរកចំណូល និងចំនួនអ្នកចូលទស្សនាកាន់តែច្រើនផងដែរ ៕ វឌ្ឍនា

`
AES (11)

AES (10)

AES (9)

AES (8)

AES (7)

AES (6)

AES (5)

AES (4)

AES (3)

AES (2)

AES (1)


ចែករំលែក៖