ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី «មួយម៉ឺនអាល័យ» ទទួលបានការកោតសរសើរគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចំណាយទាំងធនធាន និងកម្លាំងកាយចិត្ត បានបង្កើតក្រុមស្រាវជ្រាវផ្នែកភាពយន្តមួយមានឈ្មោះថា «ក្រុមព្រះសូរិយា» បានបង្កើតព្រឹត្តិការណ៍មួយឈ្មោះថា «មួយម៉ឺនអាល័យ» ដើម្បីជួយថែរក្សាការពារ ផ្សព្វផ្សាយពីសម្បត្តិមានតម្លៃ នៃទម្រង់សិល្បៈនាសម័យទសវត្សរ៍ទី៦០ និង៧០ ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នាសាលសន្និសីទចតុម្មុខ ក្រោមវត្តមានមានពីមន្ត្រី និងទស្សនិកជន និងមហាជនមកពីគ្រប់មជ្ឈដ្ឋាន ។

មានវត្តមានលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកសាយ សំអាល់ ព្រមទាំងមន្ត្រីនៅសហភាពសហព័ន្ឋយុវជនកម្ពុជា សិស្សនិស្សិតជាច្រើននាក់ផងដែរ ។ នេះជារាត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់សកម្មភាពស្រាវជ្រាវរបស់ក្រុមព្រះសុរិយា ជួយឧបត្ថម្ភគាំទ្រដល់សិល្បករជើងចាស់គ្រប់ទម្រង់ និងបញ្ចាំងភាពយន្ត ការតាំងពិព័រណ៌ភាពយន្តសៀវភៅស្តីពីតារាភាពយន្តខ្មែរនាសម័យសង្គមរាស្ត្រនិយមផងដែរ ។ នាឱកាសនោះ ក៏មានការបង្ហាញវត្តមានតារាជើងចាស់ជំនាន់ទសវត្សរ៍ទី៦០ និង៧០ ជូនទស្សនិកជនបានឃើញ ដូចជាលោកស្រី វីរៈតារា អ្នកម្នាង សៀងឌី លោកសោម ដូរិន ព្រមទាំងមានការបញ្ចាំងខ្សែភាពយន្តរឿង «អាជ័យមេគ្រត» ជារឿងបែបកំប្លែងអ្នកទស្សនាជក់ចិត្តរីករាយគ្រប់គ្នា ។

ប្រធានក្រុមព្រះសុរិយា លោក យាង វ៉ាន់ឌី បានឲ្យដឹងថា រយៈពេល៦ឆ្នាំ នៃការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា បានស្រាវជ្រាវរកឃើញឯកសារ ដែលបានកប់ទុកជាច្រើន ដូចជាខ្សែភាពយន្តចំនួន៤៨រឿង ក្នុងចំណោមខ្សែភាពយន្តរបស់កម្ពុជាទាំងអស់ជាង៦០០រឿង ។ ចម្រៀងដែលរកបានមានជាង៥ពាន់បទ ដែលដកស្រង់ចេញពីសំណៅ ដូចជាថាសរ៉ូឡូ និងកាសែត ។ ល្ខោននិយាយ ប្រលោមលោក ភាពយន្តរូបថតភាពយន្ត និងឯកសារជាច្រើនទៀត ។ ប្រធានក្រុម ដែលបានចំណាយពេលស្វែងរកអ្វីជាសិល្បៈខ្មែរសម័យសង្គមរាស្ត្រនិយមរូបនេះបន្តថា ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យ» មានគោលបំណងធំៗចំនួន៣ ទី១ការជួបជុំមហាគ្រួសារខ្មែរក្នុងការរំលឹកខ្សែភាពយន្តពីអតីតកាល, ទី២ ការប្រមូលមូនិធិសម្រាប់ទ្រទ្រង់ការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា និងទី៣រីអង្គាស់ថវិកាសម្រាប់ជួយឧបត្ថម្ភសិល្បករគ្រប់ទម្រង់ ។ យុវវជនរូបនេះបាននិយាយទាំងអួលដើមករថា មានគេសួរខ្ញុំថា មិនយកថវិកាជួយដល់កុមារកំព្រាតាមអង្គការ ។ ប៉ុន្តែសម្រាប់លោក គឺមិនបានគិតនោះទេ ព្រោះអង្គការមានបរទេសជួយហើយ រីឯសិល្បករជើងចាស់ យើងគ្រប់ទម្រង់អត់បានទទួលអ្វីទេ ពេលចាស់ទៅ គាត់សមតែទទួលលទ្ធភាពល្អឲ្យដូចអ្វីដែលគាត់ល្បីល្បាញ់ ។

លោកបញ្ជាក់ថា ធាតុពិតយើងបំភ្លេចចោលឲ្យពួកគាត់បាក់ទឹកចិត្តខ្លះនៅផ្ទះជួល ។ លោកថា មានតែខ្មែរគ្នាឯងគាំទ្រខ្លះ ឧបត្ថម្ភដែលនេះបង្ហាញខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាជាសំខាន់អ្នកបរទេស គេអត់រវល់ហើយការគាំទ្រឲ្យកុនខ្មែរល្អ ក៏ដូចជាឲ្យគេស្គាល់ស្រុកខ្មែរដែរ យើងមិនបាច់ទៅដល់ស្រុកក្រៅអួតពីខ្មែរនោះឡើយ ។ ដូចនេះក្នុងនាមលោកជាប្រធានក្រុមព្រះសុរិយា សូមអរគុណចំពោះបណ្តាបងប្អូនខ្មែរទាំងអស់បានជួយគាំទ្រ ចំណាយពេលមកចូលរួមកម្មវិធី ដែលក្រុមយើងខ្ញុំពិតជារំភើបមិននឹកស្មានថាទទួលបានភាពលេចធ្លោបាននេះឡើយមានទាំងមន្ត្រីជាន់ខ្ពស់សិល្បករជើងចាស់ និងតារាចម្រៀងតារាសម្តែងសម័យនេះផ្តល់កិត្តិយសយ៉ាងពិសេសជួយលើកមុខមាត់កម្មវិធី ។

ដើម្បីជាការលើកទឹកចិត្តដល់យុវជនមួយក្រុមនេះ បានជួយគិតគូរស្វែងរកឯកសារសិល្បៈជំនាន់មុននោះ បណ្តាសប្បុរជនជាច្រើនបានជួយគាំទ្រ និងផ្តល់ជូនថវិកាដើម្បីដំណើរការកម្មវិធី ៕ វឌ្ឍនា

vuthy (14)

vuthy (13)

vuthy (12)

vuthy (11)

vuthy (10)

vuthy (9)

vuthy (8)

vuthy (7)

vuthy (6)

vuthy (5)

vuthy (4)

vuthy (3)

vuthy (2)

vuthy (1)


ចែករំលែក៖