ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុករថយន្តបត់ចូលវត្តកៀនស្វាយបណ្តាលឲ្យរងរបួសបាក់កដៃ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសបាក់កដៃ បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងបើកបត់ចូលវត្តកៀនស្វាយ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចមុខវត្តកៀនស្វាយក្រៅ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡេនឌ័រ នឹងម៉តូ ហុងដា សេ 125 បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់កដៃ ។

ប្រភពបញ្ជាក់ថា ម្ចាស់រថយន្តហាយឡេនឌ័រឈ្មោះ ជា ចាន់ ភេទប្រុស អាយុ66ឆ្នាំ មានទីលំនៅសង្កាត់បឹងស្រឡាង ខណ្ឌទទួលគោក រាជធានីភ្នំពេញ ។ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2.P 6382 ធ្វើដំណើរពីភ្នំពេញចុះមកកៀនស្វាយ ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហុង ចិន្តា ភេទប្រុស អាយុ26ឆ្នាំ មានទីលំនៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៅ ខេត្តព្រៃវែង ធ្វើដំណើរពីអ្នកលឿងចូលទៅរាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ រថយន្តមកពីភ្នំពេញ មកដល់មុខផ្លូវបត់ចូលវត្តកៀនស្វាយ ស្រាប់តែម៉ូតូធ្វើដំណើរមកពីអ្នកលឿង មកបុករថយន្ត ដែលគេបើកបន្តគ្នា បត់ចូលវត្តកៀនស្វាយក្រៅ ៕

2 copy

1 copy


ចែករំលែក៖