ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយនៅក្បែរចិញ្ចើមថ្នល់ ត្រូវម៉ូតូ១គ្រឿងមកបុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២០និង៣៥នាទី នៅចំណុចភូមិសំពៅមាស ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូម៉ាកហុងដា សេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-8736 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បុកអ្នកអង្គុយក្បែរចិញ្ចើមថ្នល់តែម្ដង ។

អ្នកបើកបរម៉ូតូឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រត់គេចខ្លួន) បានបើកទៅបុកអ្នកអង្គុយនៅលើចិញ្ចើមថ្នល់ ឈ្មោះ នួន ណូយ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ឃុំជាមួយគ្នា បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារអ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបើកម៉ូតូបង្ក ដើម្បីនាំខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ។ ចំណែសាកសពត្រូវប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

គ្រោះថ្នាក់ (4)

គ្រោះថ្នាក់ (1)

គ្រោះថ្នាក់ (2)

គ្រោះថ្នាក់ (3)


ចែករំលែក៖