ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តា ជ្រាបថា ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤  ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់ យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖

– ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទីបញ្ចុះតម្លៃ ៤០%

-​ ចាប់ពីម៉ោង ២០:០០នាទី ដល់ ម៉ោង ៨:០០នាទី​ បញ្ចុះតម្លៃ ៦០%

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះសំណូមពរដល់សាធារណជន និង អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។​ អាស្រ័យហេតុនេះ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖