ភ្នំពេញ ៖ ញត្តិគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងថ្កោលទោសសកម្មជនជ្រុលនិយម
យើងខ្ញុំទាំងអស់គ្នាជាតំណាងឱ្យ សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ រួមមាន៖
១. សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្វីនស្លែនដ៍
២. សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា
៣. សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី
៤. សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង
៥. សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន
៦. សមាគមខ្មែរ ញូហ្សេលែន
សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុម “ទូរទស្សន៍ សំឡេងមនសិការខ្មែរ” ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី។ បុរសម្នាក់ក្នុងក្រុម សម រង្ស៊ី ដែលជាមេជនជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេស ដែលជាក្រុម “ទូរទស្សន៍សំឡេងមនសិការខ្មែរ” បានទូរស័ព្ទទំនាក់ទំនងទៅកាន់ សម្តេចតេជោ ដោយមាន ចេតនាដ៏អាក្រក់ និយាយគ្មានគោរពចាស់ទុំ ខុសនឹងប្រពៃណីជាតិខ្មែរ និងមានចេតនានិយាយបំផ្លើសសការពិត។ ក្រុម “ទូរទស្សន៍ សំឡេងមនសិការខ្មែរ” បរិវារជនក្បត់ជាតិ សម រង្ស៊ី បង្ហាញច្បាស់ពីសណ្តានចរិតមារយាទនៃពូជពង្ស ជនអសីលធម៌ គ្មានគុណធម៌ សណ្ឋានជាតិរច្ឆាន គ្មានវិចារណញ្ញាណ មិនស្គាល់គុណនិងទោស ខុសនិងត្រូវ។
សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះបង់សព្វបែបយ៉ាង ដើម្បី បុព្វហេតុជាតិមាតុភូមិ។ សម្តេចតេជោ បានស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្តៅនៃភ្លើងសង្គ្រាមឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិ ចេញពីគំនរផេះនៃភ្លើងសង្គ្រាមឆ្ពោះមករកសុខសន្តិភាព នាំជាតិពីការបែកបាក់ឆ្ពោះមកកាន់ការឯកភាពរូបរួម នាំជាតិចេញពីគ្មានអ្វី សោះឆ្ពោះមកត្រើយអភិវឌ្ឍន៍និងការរីកចម្រើន។ មិនត្រឹមតែពលរដ្ឋខ្មែរនោះទេ ជាតិសាសន៍ដទៃដែលបានដឹងពីប្រវត្តិជូរចត់របស់ កម្ពុជា ក៏បានទទួលស្គាល់នូវគំរូវីរភាពនៃភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ផងដែរ។
យើងសូមប្រកាសថ្កោលទោសចំពោះសម្តីទមិឡរបស់ជនជ្រុលនិយមរបស់ “ទូរទស្សន៍សំឡេងមនសិការខ្មែរ” ដឹកដោយ ជនក្បត់ជាតិសមរង្ស៊ី និងទទូចសុំឱ្យសមត្ថកិច្ចមានវិធានការច្បាប់ចំពោះក្រុមជនជ្រុលនិយម ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី ដោយគ្មានការលើកលែង៕
ដោយ ៖ សិលា