ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធសហប្រតិបត្តិការធនាគារគំនិត “សកលខាងត្បូង”បានបង្កើតឡើង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងឱកាសបើកធ្វើកិច្ចសន្ទនានៃធនាគារគំនិត “សកលខាងត្បូង”លើកទី២ សម្ព័ន្ធសហប្រតិបត្តិការធនាគារគំនិត “សកលខាងត្បូង”ដែលផ្តួចផ្តើមបង្កើតដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រួមជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន សកលវិទ្យាល័យTsinghuaចិន សាកលវិទ្យាល័យហ្វូដានចិន សកលវិទ្យាល័យRenminចិននិងធនាគារគំនិតនិងសកលវិទ្យាជាង២០០របស់ចិននិងបរទេសបានបង្កើតឡើងនៅក្រុងNanjing។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងនាមជាប្រព័ន្ធសារព័ត៌មានចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ទម្រង់ការងារច្រើនបំផុតនិងមានវិសាលភាពធំទូលាយបំផុត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផ្សព្វផ្សាយពីសមិទ្ធផលសិក្សាស្រាវជ្រាវនៃសម្ព័ន្ធសហប្រតិបត្តិការធនាគារគំនិត “សកលខាងត្បូង”ទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយសំឡេងស្វែងរកសន្តិភាព ស្វែងរកការអភិវឌ្ឍនិងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈឧត្តមភាពផ្នែកផ្សព្វផ្សាយជា៨០ភាសានិងជាដៃគូសហប្រតិបត្តិការនៃប្រព័ន្ធសារព័ត៌មានធំទាំង៨លើពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖