ខេត្តតាកែវ ៖ (តាមរយៈព័ត៌មានបឋម) បានឱ្យដឹងថា ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណាសុខា ឆៃរ៉ា នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ជិតផ្សារសំរោងយ៉ោង ចាក់ថ្នាំស្ត្រីម្នាក់ បាត់បង់ជីវិត រួចដឹកសាកសព និងយកកូនជនរងគ្រោះអាយុ ៣ឆ្នាំ ទៅប្លុងចោល។សាកសពជនរងគ្រោះ ឈ្មោះ ណាំ ចន្ធូ។ នេះបើតាមហ្វេសប៊ុកសាច់ញាតិបង្ហោះ ។ សាកសពត្រូវបានយកទៅផ្លុងចោល នៅភូមិម្រះព្រៅកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
បច្ចុប្បន្នអង្គភាពយើងខ្ញុំមិនទាន់បានព័ត៌មានផ្លូវការនៅឡើយទេ តើកើតឡើងដោយសារមូលហេតុអ្វី រងចាំការផ្តល់របាយការណ៍ពីសមត្ថកិច្ច មន្ត្រីជំនាញ មន្ត្រីនគរបាលយុត្តិធម៌ ចាំបន្តការផ្សព្វផ្សាយលម្អិតជូន នៅពេលក្រោយ ៕
ដោយ៖ សិលា