ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25th ACAMM) និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងថាឡាក សាធារណរដ្ឋហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ អគ្គបញ្ជាការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25″ ACAMM) និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងថាឡាក សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់លោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងជាប្រធានប្តូរវេនកិច្ចប្រជុំ។

កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25) ACAMM) រៀបចំឡើង ក្រោមប្រធានបទ ពង្រឹងភាពជាដៃគូ និងមិត្តភាព ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ (Strengthening Partnership and Camaraderie Towards Regional Stability)។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន រួមជាមួយ ជំនួបទ្វេភាគីជាមួយ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ទាំងអស់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖