ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រទេសជាមិត្តណែនាំដល់អ្នកនយោបាយជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេសដែលចង់បំផ្លាញកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើដល់អ្នកនយោបាយជ្រុលនិយម កុំធ្វើសកម្មភាពដូច ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា ដែលចង់ដុតប្រទេសកម្ពុជា ហើយសម្តេចក៏បានស្នើប្រទេសជាមិត្តណែនាំដល់អ្នកនយោបាយជ្រុលនិយមដែលមានមូលដ្ឋាននៅក្នុងប្រទេសទាំងនោះដែលកំពុងធ្វើសកម្មភាពដើម្បីបំផ្លាញកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានក្រុមជ្រុលនិយមមួយក្តាប់តូច ធ្វើឱ្យបាត់បង់សន្តិភាពរបស់ប្រទេសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា  សកម្មភាពជ្រុលនិយមរបស់ក្រុមប្រឆាំងដែលបានញុះញង់កន្លងមក គឺជាទង្វើដែលបំផ្លាញប្រទេសជាតិ សូម្បីតែនៅប្រទេសផ្សេងៗ ក៏គេមិនអាចទទួលយកបានដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារក្នុងរយៈពេល ១ឆ្នាំ៣ខែ កន្លងទៅនេះរបស់ក្រសួងរ៉ែ ខណៈវិស័យរ៉ែ បានការកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរជូនរដ្ឋ ដោយក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាពដោយយកច្បាប់ និងគោលការណ៍ជាគោល និងការអនុវត្តការងារជាមួយវិស័យឯកជន។

រដ្ឋមន្ត្រីក្រសួងរ៉ែ នងថាមពល បញ្ជាក់ថា ៖ ខណៈបច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥% នៃចំនួន ភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧.៨២% នៃលំនៅឋានទូទាំង ប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នាទាំងថ្លៃ ទាំងគុណភាព ទាំង ការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី គីឡូម៉ែត្រចុងក្រោយ The Last Mile- ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០%។ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ បានឱ្យដឹងថា វិស័យថាមពលបានធ្វើវិភាគទានជាចំណូលសារពើពន្ធគ្រប់ប្រភេទចំនួនប្រមាណ ៨៩.៧៥ លានដុល្លារ អាមេរិក ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងចំនួនប្រមាណ ៨០,១០ លានដុល្លារអាមេរិក ក្នុងការអនុវត្តជាក់ ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារក្នុងរយៈពេល ១ឆ្នាំ៣ខែ កន្លងទៅនេះរបស់ក្រសួងរ៉ែ ខណៈវិស័យរ៉ែ បានការកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរជូនរដ្ឋ ដោយក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាពដោយយកច្បាប់ និងគោលការណ៍ជាគោល និងការអនុវត្តការងារជាមួយវិស័យឯកជន ៕ 

ដោយ ៖ សិលា


ចែករំលែក៖