ប៉ោយប៉ែតៈ មន្ត្រីជំនាញកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ បានដកហូតណែមជាង១០០គីឡូក្រាម ដែលមានជាតិបូរ៉ាកលក់ធ្វើឲ្យប៉ះពាល់ សុខភាព កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពាន់ទឹកថ្លា ភូមិទឹកថ្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តការនេះ ដឹកនាំដោយលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមូយប៉ូលិសប្រឆាំងបទល្មើសសេដ្ធកិច្ច ។ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តមានប្រសាសន៍ថា ក្នុងការចុះពិនិត្យ លើទំនិញ បានធ្វើឡើងនៅក្នុងផ្សារភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងនៅចំណុស្ពាន់ទឹកថ្លា ភូមិទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា ការចុះពិនិត្យក្នុងផ្សារកូនដំរី សមត្ថកិច្ចជំនាញបានដកហូតទំនិញ ជាច្រើនប្រភេទ ដែលហួសកំណត់ប្រើប្រាស់ រួមទាំងទឹកអាស៊ីដរូបទន្សាយ ដែលអាជីវករយកមកតាំងលក់ឲ្យ ប្រជាពលរដ្ធយកប្រើប្រាស់ ជំនួសទឹកខ្មេះ ។ ចំណែកនៅគល់ស្ពាន់ទឹកថ្លាវិញ ក្រុមការងារដកហូតណែមជាង១០០គីឡូក្រាមដែលមានជាតិប៉ូរ៉ាក់ ធ្វើឲ្យប៉ះពាល់ សុខភាពធ្ងន់ផ្នែកតម្រងនោម និងក្រពះ ហើយណែមផលិតនៅទីក្រុង បាត់ដំបង ។
ក្រោយពីការដកហូត និងធ្វើកំណត់ហេតុ រាល់មុខទំនិញទាំអស់ សមត្ថកិច្ចជំនាញ យកទៅដុតកម្ទេចចោល ។
លោកបញ្ជាក់ថា នៅតាមទីផ្សារ ឬតាមទីសាលា និងជនបទសព្វថ្ងៃឃើញថា ប្រជាពលរដ្ធដែលជាអ្នកប្រើប្រាស់រូមទាំងអាជីវករដែលជាអ្នកទទួលទិញមកលក់បន្តនៅ លើទីផ្សារមានការយល់ដឹងច្រើនអំពីរបៀបទិញ លក់រាល់មុខទំនិញចំពោះស្លាក់យីហោ ម្យ៉ាងទៀត លោកសុំអំពាវនាវដល់ប្រជាពលរដ្ធ ក៏ដូចអាជីករទាំងអស់ ឲ្យចេះមើលមុខទំនិញ មុននឹងទិញដាក់តាំងលក់ ឬទិញយកទៅប្រើប្រាស់ ចៀសវាងទិញ នូវមុខទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះ ៕ វណ្ណា