ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបិទមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលបានប្រារព្ធធ្វើនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងអំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង។
ជាក់ស្ដែងក្នុងពិធីបិទនៅព្រឹកមិញនេះ ជាមួយនឹងការថ្លែងនូវការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ អនុម័តសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍ACC ដែលបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិកICAPPដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងទៀតថា សន្តិភាពនឹងនៅតែបន្តយ៉ាងសកម្ម ដែលមិនអាចខ្វះបាន នៅក្នុង គ្រប់សង្គមទាំងអស់ និងបានអំពាវនាវដល់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់នៅលើពិភពលោក រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានយកឱកាសនេះ ថ្លែងកោតសរសើរដល់សមាជិក សមាជិកា ICAPP ទាំងអស់ ដែលខិតខំប្រឹងប្រែង ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍ និងគាំទ្រក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPCP ដែលរៀបចំដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ICAPP ជាក្តីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត និងភាពរីកចម្រើនឥតឈប់ឈរ និង យ៉ាងជ្រាលជ្រៅ៕
ដោយ៖ តារា