ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨៥គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ២៥៤គ្រឿង និងម៉ូតូ ២២២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៩០គ្រឿង, រថយន្តធំ ៩ គ្រឿង, រថយន្តតូច ១៨៦គ្រឿង និងម៉ូតូ ១៩៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ ថ្ងៃ ពីថ្ងៃទី១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,០៤៩គ្រឿង, រថយន្តធំ ១៨០គ្រឿង, រថយន្តតូច ៤,០៦៤គ្រឿង, ម៉ូតូ ៤,៨០៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨២៣គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ២,៨៧៨គ្រឿង និងម៉ូតូ ៣,៨៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖