ខេត្តព្រះសីហនុ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈ
អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជនខេត្ត សរុបប្រមាណ ២០០នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់លោកប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ក៏ ដូចជាការប្ដេជ្ញាចិត្តរបស់លោក ម៉ាង ស៊ីណេត ប្រធានគណៈចលនាមហាជនខេត្ត លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ ព្រមទាំងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោកលើកឡើងថា ភាពជោគជ័យនៃលទ្ធផល បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ គឺកើតចេញពីការផ្ដល់ជំនឿទុកចិត្តពីប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ជាពិសេសបានធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានលទ្ធផលឈ្នះរហូតដល់ ៨៦,១៤%។ លោកបន្តថា ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ បានបង្ហាញថា ប្រជាពលរដ្ឋគឺមានការផ្សារភ្ជាប់ជោគ វាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា។
ចុងបញ្ចប់នៃកម្មវិធី លោកបាននាំយកនូវការសួរសុខ ទុក្ខពីសំណាក់សម្ដេចប្រធានបក្ស និងថ្នាក់ដឹកនាំនៃគណបក្សទាំងអស ក៏ដូចជាអំពាវនាវដល់សមាជិក សមាជិកា ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ និងជាមូលដ្ឋានក្នុងការសម្រេចសមិទ្ធផលជាបន្តបន្ទាប់របស់គណបក្ស៕
ដោយ៖ សូរិយា