ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Extra Joss Fighter រក្សាតំណែងកំពូលតារាងដដែល

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតកីឡាបាល់បោះ លីកកំពូលរបស់កម្ពុជាបានឈានដល់ សប្តាហ៍ទី៨ហើយ ក្នុងនោះក្រុមដែលរក្សាចំណាត់ថ្នាក់លេខរៀងកំពូលតារាងបានយូរជាងគេនោះគឺក្រុម Extra Joss Fighter ជាពិសេសសប្តាហ៍នេះពួកគេបានធ្វើឲ្យក្រុមPiney Rhythm CE&P រងសម្ពាធយ៉ាងធ្ងន់ ធ្ងរដោយសាតែ Extra Joss Fighter ធ្វើ បានសម្រេចលើក្រុម Piney Rhythm CE&P ក្នុងលទ្ធផល១២៤គ្រាប់ទល់៥៧គ្រាប់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នៅលើទីលានក្នុងវិមានពហុកីឡដ្ឋានជាតិ។

ចំពោះក្រុម Blue Thunder វិញបាន លេងឈ្នះក្រុម Smart Dragons ទាំងប្រផុតប្រផើយក្នុងលទ្ធផល៦១ទល់និង៦០ធ្វើឲ្យក្រុម Blue Thunder រកបាន៣ពិន្ទុបន្ថែមឈរនៅចំណាត់លេខរៀងទី៣នៅតារាងជុំទី១នេះដែរ ។

សម្រាប់លទ្ធផល៣ប្រកួតផ្សេងទៀតនៅថៃ្ងអាទិត្យ ទី២១ ខែសីហានោះ ក្រុម បាល់បោះ Mekong Tiger បានលេងឈ្នះ ក្រុម Bayon Air Line ក្នុងលទ្ធផល៥៧ ទល់និង៤៥លទ្ធផលនេះធ្វើឲ្យក្រុម Mekong Tiger រកបាន៣ពិន្ទុទៀត ដោយឈរនៅ ចំណាត់ថ្នាក់លេខរៀងទី៧លើតារាងប្រកួតជុំទី១។ ក្រុម Team Respect បានលេង ឈ្នះក្រុម Phnom Penh Blue Krait ក្នុង លទ្ធផល៤៨ទល់៤៦ធ្វើឲ្យក្រុម Team Respect រកបាន៣ពិន្ទុឈរនៅចំណាត់ លេខរៀងទី៩ក្នុងតារាង។

គូប្រកួតចុងក្រោយ គឺក្រុម ALLN បានប្រកួតឈ្នះក្រុម MSGM Beast ក្នុង លទ្ធផល៩៨ទល់៣៥ធ្វើឲ្យក្រុមALLN ទទួលបាន៣ពិន្ទុ ដោយឈរនៅចំណាត់លេខរៀងទី២ក្នុងតារាងប្រកួតជម្រុះជុំទី១ក្នុងដំណើរឈានទៅប្រកួតដណ្តើមពាន រង្វាន់ស្រាបៀរអង្គរឆ្នាំ២០១៦នេះ៕ សារីម

 

c54 19189_10206513929592412_8425352024731303007_n

 

 


ចែករំលែក៖