ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។

សូមជម្រាបថា ប្រធានគណៈប្រតិភូកម្ពុជា លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងប្រទេសកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩។

សូមបញ្ជាក់ថា លោកស្រី​ ប៊ូនខាំ វរៈជិត រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ សមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងប្រទេសឡាវ និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៤ នឹងអញ្ជើ្ញញដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីគណៈប្រតិភូក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិកដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ព្រមទាំង លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍មាន អូស្ត្រាលី ប៊ែលហ្សិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ស្វីស ស៊ុយអែត ហូឡង់ នូវែលសេឡង់ លុចសំបួ ជប៉ុន អាម៉េរិក ម៉ារ៉ុក កាណាដា និងកូរ៉េ ហើយប្រទេសដៃគូសន្ទនាមាន ចិននិងមីយ៉ាន់ម៉ា ស្ថាប័នហិរញ្ញវត្ថុមាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារពិភពលោក (WB) និងអង្គការតំបន់ អន្តរជាតិជាច្រើនទៀតដូចជា ADB, ASEAN, UNRC, IUCN, និង WWF៕

ដោយ​៖ តារា​


ចែករំលែក៖