អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៥ខែវិចិ្ឆកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលុចសំបួរនៅក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ក្នុងស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន “រឿងរ៉ាវអំពីភាពជោគជ័យ”នៃកិច្ចសហប្រតិបត្តិការរវាងចិននិងលុចសំបួរបានបង្ហាញយ៉ាងពេញលេញថា ការធ្វើកិច្ចសន្ទនាគ្នាតែមិនមែនបដិបក្ខគ្នា បើកទូលាយតែមិនបិទទ្វារ តភ្ជាប់គ្នាតែមិន “ផ្តាច់ទំនាក់ទំនង”ទើបជាវិធីដ៏ត្រឹមត្រូវ ដែលមានអំណោយផលដល់ការជំរុញការអភិវឌ្ឍរួមនិងឆ្លើយតបនឹងបញ្ហាប្រឈមសកលដោយមានប្រសិទ្ធភាព ។ ឆ្នាំក្រោយជាខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងលុចសំបួរ ។ ចិននិងអឺរ៉ុបជាដៃគូតែមិនមែនជាគូបដិបក្ខទេ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីលុចសំបួរ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Xavier Bettel បានថ្លែងថា ភាគីលុចសំបួរប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ រំពឹងថា អាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយភាគីចិន ហើយរីករាយធ្វើជាទ្វារសម្រាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិន ៕
ដោយ ៖ សិលា