ព័ត៌មានទាន់ហេតុការណ៍៖

សហជីពស្មារតីកម្មករខ្មែរញុះញង់ឲ្យកម្មករធ្វើកូដកម្មតែត្រូវកម្មកររោងចក្រដុងប៊ូសាំមីតប្រមូលផ្ដុំគ្នាប្រឆាំងតវ៉ាវិញ

ចែករំលែក៖

ភ្នំពេញ ៖ កម្មករកម្មការិនីទូទាំងរោង ចក្រដុងប៊ូសាំមីតបាននាំគ្នាប្រឆាំងការ តវ៉ាជាមួយសហជីពខាងក្រៅដែលតវ៉ាទាមទារឲ្យកម្មករធ្វើកូដកម្មឈប់ធ្វើការ កាលពី វេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខរោងចក្រ ដុងប៊ូសាំមីត ផ្លូវបេតុងភូមិក្បាលដំរី សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារ កម្មការិនី២នាក់ ត្រូវបានក្រុមហ៊ុនរំសាយ កន្លងមក ។ តែការញុះញង់នេះមិនបាន សម្រេច បន្ទាប់ពីកម្មករទូទាំងរោងចក្រមិនចូលរួមធ្វើតាមការអំពាវនាវធ្វើឲ្យភាគីសងខាងម្ខាងស្រែកតាមឃោសនស័ព្ទ ឯម្ខាង ទៀតកាន់បដា ។

បើតាមការឲ្យដឹងពីរដ្ឋបាលរោងចក្រនេះបានប្រាប់ថា រោងចក្រខាងលើមាន កម្មករសរុប១.០០០នាក់ ស្រី៨០០នាក់ ។ ដោយឡែកកម្មកររូបណាចប់កុងត្រាការងារគឺក្រុមហ៊ុនមិនអនុញ្ញាតបន្តការងារទៀតឡើយ ដោយសុខចិត្តទូទាត់ប្រាក់ជូនពួកគាត់ ទោះរោងចក្រពុំសូវមានការងារធ្វើ ក៏ដោយ ។

តែទោះជាយ៉ាងណាក៏ដោយកម្មការិនី២រូបដែលក្រុមហ៊ុនរំសាយ រួមជាមួយ សហជីពស្មារតីកម្មករខ្មែរ តវ៉ាទាមទារ ដែលចោទប្រកាន់ថា ដកកម្មករមិនបាន ប្រកាសជូនដំណឹងជាមុននោះគឺហេតុផលទាំងនេះ ត្រូវបានរដ្ឋបាលរោងចក្រច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយសំអាងថាកម្មការិនីទាំង២នាក់ខាងលើ ចប់កុងត្រាទៅហើយ ទើបក្រុមហ៊ុនបញ្ចប់ការងារហើយក៏ទូទាត់លុយ និងអនុវត្តទៅតាមលក្ខខណ្ឌការងារដែររួចទៅហើយ ។

ក្នុងហេតុការណ៍ខាងលើនេះត្រូវបាន កម្មករខាងក្នុងរោងចក្រភាគច្រើនបាននាំគ្នាតវ៉ាប្រឆាំងតបតជាមួយអ្នកតវ៉ាខាងក្រៅវិញ ។

ដោយឡែកមានកម្មការិនីមួយរូបបាន សម្តែងមតិថា ចំពោះរូបនាងកាលបើក្រុមហ៊ុនបញ្ឈប់ការងារដោយក្រុមហ៊ុនគោរពទៅតាមច្បាប់ការងារជាការប្រសើរ ហើយកម្មការិនី២រូបដែលក្រុមហ៊ុនបញ្ឈប់នោះ ក្រុមហ៊ុនក៏បានទូទាត់ប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ជូនពួកគាត់រួចហើយដែរ ៕ សុខាសែនជ័យ

 

 

89

 


ចែករំលែក៖